ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Cologne រងពិន័យ៥ម៉ឺន៣ពាន់ផោនព្រោះអ្នកគាំទ្របង្កបញ្ហានៅទឹកដីកាំភ្លើងធំ

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចពិន័យក្លិប Cologne របស់អាល្លឺម៉ង់ជាទឹកប្រាក់ចំនួន ៦ម៉ឺនអឺរ៉ូ ស្មើនឹង៥ម៉ឺន៣ពាន់ផោន និងហាមមិនឲ្យលក់សំបុត្រពេលប្រកួតក្រៅទឹកដីនៅអឺរ៉ុបចំនួនមួយប្រកួតផងដែរ។

ក្លិបCologneបានរងការផាកពិន័យបែបនេះដោយសារតែអ្នកគាំទ្ររបស់ពួកគេបានបង្កឲ្យមានបញ្ហាមុនការប្រកួតប៉ះក្រុម Arsenal នៅក្នុងកម្មវិធី Europa League។

អ្នកគាំទ្ររាប់ពាន់នាក់បានសម្រុកដើរចូលទៅកាន់កីឡដ្ឋាន Emirates Stadium ទឹកដីរបស់ក្លិបកាំភ្លើងធំដោយពុំបានទិញសំបុត្រឡើយ។ បញ្ហានេះបានធ្វើឲ្យការ ប្រកួតរបស់ក្រុមទាំង២ត្រូវផ្អាកការប្រកួតរយៈពេល១ម៉ោង។

មិនត្រឹមតែប៉ុណ្ណោះក្លិប Cologne ក៏ត្រូវរងការដាក់ពិន័យ ដោយសារតែអ្នកគាំទ្ររំខានការ ប្រកួត ដុតកាំជ្រួច ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផងដែរ ៕ ដេវីត


ចែករំលែក៖