ខេត្តក្រចេះ៖ ជម្លោះក្នុងវង់ផឹកស៊ីមួយ បានកើតឡើងធ្វើឲ្យភាគីបង្ក៣នាក់ទាញ ឈើជ្រុងសំពងក្បាលបុរសម្នាក់ស្លាប់រួច នាំគ្នាអូសសែងយកសពទៅបោះចោល ក្នុងទឹកព្រែកទេរខាងលិចភូមិប្រមាណ១០០ ម៉ែត្រ ស្ថិតក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុក ចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៧។
មន្រ្តីនគរបាលស្រុកចិត្របុរីបានឱ្យដឹង ថា ករណីឃាតកម្មនេះបង្កឡើងដោយ បុរស៣នាក់ព្រោះតែទាស់សម្តីគ្នាពេលផឹក ស៊ីជាមួយជនរងគ្រោះរហូតដល់ក្លាយជា អំពើហិង្សា។
មន្រ្តីនគរបាលស្រុកចិត្របុរីបន្តថា ជន រងគ្រោះត្រូវក្រុមជនសង្ស័យសម្លាប់ឈ្មោះ ប៊ីវ និល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ខាងលើ។ ចំណែកជនសង្ស័យត្រូវឃាត់ ខ្លួនទី១-ឈ្មោះតឹក វេត ភេទប្រុស អាយុ ៣១ឆ្នាំ, ទី២-ឈ្មោះ ត្រុំ ជី ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៣-ឈ្មោះ ស្រីុម ស្រស់ ភេទ ប្រុស អាយុ២៩ឆ្នាំ។ អ្នកទាំង៣រស់នៅភូមិ ភូមិឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបន្តទៀតថា មុនពេល កើតហេតុជនសង្ស័យនិងជនរងគ្រោះនាំ គ្នាផឹកស៊ីជាមួយគ្នា បន្ទាប់មកក៏ទាស់សម្តី គ្នា ហើយកើតរឿងវាយតប់គ្នាតែម្តង។ ពេលនោះក្រុមជនសង្ស័យនាំគ្នាយក កំណាត់ឈើជ្រុងវាយក្បាល និងខ្លួនជនរង គ្រោះបណ្ដាលឱ្យស្លាប់រួចក្រុមជនដៃដល់ បាននាំគ្នាសែងអូសសាកសពយកទៅ បោះចោលក្នុងទឹកព្រែកទេរខាងលិចភូមិ ប្រមាណ១០០ម៉ែត្រ។
ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវ រហូតឈានដល់ចាប់ជនសង្ស័យបាន៣ នាក់រួចនាំខ្លួនមកឃុំបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកសាកសពជនរងគ្រោះ បន្ទាប់ពី សមត្ថកិច្ចជំនាញបច្ចេកទេសពិនិត្យរួច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕ សហការី