ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ២០១៧

ចែករំលែក៖

ភ្នំពេញ៖ នៅម៉ោងប្រមាណ ៤:១៥នាទី រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងមកដល់វេទិកាកិត្តិយហើយដើម្បីទតការប្រណាំងទូកងថ្ងៃដំបូង នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ។ វត្តមានយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្ងៃនេះគឺមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

ព្រះរាជពិធីបុណ្យអុំទូកគឺមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៧នេះ មានទូកងចូលរួមប្រកួតប្រជែងសរុប២៧៤ទូក ស្មើនឹង១៣៧គូរ មកពីបណ្តាខេត្តនានាទូទាំងរាជធានីភ្នំពេញ។

សូមបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖