ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស១៣នាក់ពាក់ព័ន្ធរក្សាទុកនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញ ថ្មី និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនយុវជនក្មេងចាស់១៣នាក់ ជាប់ ពាក់ព័ន្ធចរាចរណ៍ និងប្រើប្រាស់គ្រឿង ញៀន កាលពីយប់ថ្ងៃទី១ និងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

សមត្ថកិច្ចបាននិយាយថា ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង១៣ នាក់នោះ មាន២នាក់ ជាប់ចោទពីបទ រក្សាទុកថ្នាំញៀន ឃាត់ខ្លួននៅសង្កាត់ទឹក ថ្លា កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ទី១.ឈ្មោះ កាន់ មីសុជាតា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះ ជួលសង្កាត់ចោមចៅ និងទី២.ឈ្មោះ ឃាង ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិជា មួយគ្នា។ ជាមួយគ្នានោះ សមត្ថកិច្ចបានរក ឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២ កញ្ចប់ នៅក្នុងហោប៉ៅរបស់ពួកគេ។

រីឯជនសង្ស័យ១១នាក់ទៀតពាក់ព័ន្ធ ជក់ថ្នាំញៀន ដែលបានរកឃើញតាមរយៈធ្វើតេស្តទឹកនោម ហើយពួកគេត្រូវបាន ឃាត់ខ្លួន ខណៈកំពុងធ្វើដំណើរតាមផ្លូវ ក្នុងសង្កាត់ភ្នំពេញថ្មី។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ជន សង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ ឌឹម ពេជ្រពណ្ណរាយអាយុ១៨ឆ្នាំ មានទីលំនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ទី២.ឈ្មោះ ហេង ធាវិន អាយុ៣១ឆ្នាំ មានទីលំនៅភូមិ ច្រេស សង្កាត់គោកឃ្លាង ទី៣.ឈ្មោះ ឆឹង វណ្ណេត អាយុ២០ឆ្នាំ រស់នៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ទី៤.ឈ្មោះ ធា មេសា អាយុ១៨ឆ្នាំ រស់នៅភូមិសង្កាត់ភ្នំពេញ ថ្មី ទី៥.ឈ្មោះ លឹម វិរៈ អាយុ២២ឆ្នាំ រស់ នៅភូមិ-សង្កាត់ភ្នំពេញថ្មី ទី៦.ឈ្មោះ ជា ប៊ុនលី អាយុ២៧ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ទី៧.ឈ្មោះ អង្គ វិចិត្រ អាយុ២៩ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទី៨.ឈ្មោះ ឃុន វៃ អាយុ ១៥ឆ្នាំ រស់នៅភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី ទី៩.ឈ្មោះ ស្រិុន ស្រីុន ហៅទីន អាយុ ១៦ឆ្នាំ រស់នៅភូមិសង្កាត់គោកឃ្លាង ទី១០.ឈ្មោះ ប៉ុល សុខរី អាយុ២០ឆ្នាំ រស់ នៅភូមិឫស្សី សង្កាត់ស្ទឹងមានមានជ័យ និងទី១១.ឈ្មោះ ម៉ែន រ៉ាម៉េត អាយុ២១ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ រដ្ឋលេខាធិការនៃយុទ្ឋនាការប្រឆាំងគ្រឿង៕ តុង សីហា

 


ចែករំលែក៖