ព័ត៌មានទាន់ហេតុការណ៍៖

ជនវិកលចរឹតមួយគូរួមរ័កគ្នាលើបង់សាធារណៈទាំងកណ្តាលថ្ងៃចែស សមត្ថកិច្ចទើសភ្នែកពេកទៅបំបែក

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ ដែលមានមនុស្សវិកលចរឹត២នាក់ប្រុសនិងស្រី មានវ័យជាង២០ឆ្នាំ បានស្រាតននលគក រួចយកបង់ថ្មធ្វើជាពូក យកម្លប់ដើមឈើជាម្លប់អតែល ដើម្បីធ្វើការរួមភេទជាមួយគ្នាទាំងថ្ងៃចែសយ៉ាងសុខសាន្ត ។ មនុស្សម្នារជាច្រើន ដែលធ្វើដំណើរឆ្លងកាត់ទីនេះ ម្នាក់ៗមិនអាចមិនយកភ្នែកក្រឡេកមើលមិនបាន ហើយពេលឃើញហើយម្នាក់ៗយកដៃទះទ្រូងនិងទ្រាំមិនលាន់មាត់មិនបាននូវពាក្យថា ពុទ្ធោ! អីក៏អាឡារឹកម្ល៉េះ ?

ករណីកើតមានទង្វើយ៉ាងអាឡារឹកកើតចេញពីមនុស្សវិកលចរឹតនេះកើតឡើងកាលពីរសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៧តាមបណ្តោយផ្លូវ២៧១សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។

យ៉ាងណាដោយសារពិបាកភ្នែកមើលពេកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានទៅដល់ភ្លាមៗ ក៏ដេញបំបែកពួកគេតែម្តង ធ្វើឲ្យគូស្នេហ៍វិកលចរឹត ដែលកំពុងលង់អារម្មណ៍ នឹងការឡើងឋានសួគ៌ជិតដល់កំពូល ត្រូវអាក់ខានហើយនាំគ្នាទាញខោ ទាញសំពត់ ស្លៀកវិញ ព្រមទាំងសើចស្ញាញដាក់សមត្ថកិច្ច ក្នុងន័យបញ្ចើចបញ្ចើរថា« ពូនេះ មកបំផ្លាញ ក្តីសុខរបស់ពួកខ្ញុំ ! ពូឯងម៉េចចង់ស្រណុក ចុះខ្ញុំជាមនុស្សចង់ស្រណុកដូចពូដែរតើ ហេតុអីពូឯង មកបំបែកស្នេហ៍ខ្ញុំ ? បន្ទាប់មកពួកគេក៏បែកគ្នាអស់ទៅ ៕ ប្រាថ្នា

 


ចែករំលែក៖