ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៦ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះ គីឡូម៉ែត្រ៣២-៣៣ ចំណុច ភូមិកណ្តាលក្រោម ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះ បង្កឡើងដោយរថយន្ត NISSAN ព៌ណស្វាយ ប្រភេទ ដឹកទំនិញធុនតូច ពាក់ស្លាកលេខ ភ្នំពេញ  2E-1280 បើកបរដោយឈ្នោះអុន អឿន ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយ ប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបរមានទិសដៅពី អ្នកលឿង ទៅភ្នំពេញ ពេលបើកមកដល់ កន្លែងកើតហេតុខាងលើ បានបែកកាឡេខាងឆ្វេង ង៉ុងមកខាងឆ្វេងមកបុក ជា មួយម៉ូតូ ម៉ាកHONDA DRAEM 125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ស្លាក លេខភ្នំពេញ 1GO-5822 បើកបរដោយឈ្មោះម៉ក់ សុភក្រ័ ភេទ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ អង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយឌុបកូន២នាក់ ឈ្មោះមួង ផានីត ភេទប្រុស អាយុ៩ឆ្នាំ និងឈ្មោះមួង សុខនី ភេទស្រីអាយុ៣ឆ្នាំ មានីលំនៅភូមិអង្កាញ់ជាមួយគ្នា ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលអោយ របួសធ្ងន់ អ្នកបើក ម៉ូតូ ឈ្មោះម៉ក់ សុភក្រ័ (បាក់ជើងឆ្វេង) បញ្ជូនទៅកាល់ម៉ែត និងឈ្មោះមួង ផានីត(បែកក្បាលសន្លប់) បញ្ជូនទៅពេទ្យគន្ធបុប្ផា ហើយឈ្មោះមួង សុខនី របួសស្រាល បញ្ជូទៅព្យបាល
នៅមន្ទីរពេទ្យគន្ធបុប្ផា។

រថយន្តខូចស្រាល ម៉ូតូខូចធ្ងន់ យកមក រក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ។

អ្នកបើកបររថយន្តឈ្មោះ អុន អឿន បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយកសាងសំណុំរឿង តាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងដោយមូលហេតុអ្នកបើកបររថយន្តធ្វេសប្រហែស ខ្ជីខ្ជារមិនបានត្រួតពិនិត្យយានយន្តរបស់ខ្លួន៕


ចែករំលែក៖