ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាននាយកដ្ឋាននគរបាលការពារ ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់វត្ថុអនុស្សាវរីយ៍ ដល់មន្រី្ត ដែលបានបំពេញភារកិច្ចបានល្អក្នុងឱកាសបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពី លោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារ និងដោយមើលឃើញពីការខិតខំប្រឹងប្រែង គោរពវិន័យ បទបញ្ជា របស់កម្លាំងសង្រ្គោះលើដងទន្លេ នាឱកាសបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋាននគរបាលការពារ បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់វត្ថុអនុស្សាវរីយ៍ (ឆ្នាំងដាំបាយអគ្គិសនី) ជូនដល់មន្រី្ត ក្នុងនាយកដ្ឋានដែលបានបំពេញភារកិច្ចប្រកបដោយជំនាញវិជ្ជាជីវៈ គោរពវិន័យ និងសីលធ៌មល្អ។

ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់វត្ថុអនុស្សាវរីយ៍ នេះ លោកសេនីយ៍ឯក ជុំ សាវុឌ្ឍ បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពី លោក នាយឧត្តមសេនីយ៍ សន្តិ បណ្ឌិត អគ្គស្នងការនគរបាលជាតិ និងថ្ងែងការកោតសរសើរលើកទឹកចិត្ត ចំពោះកម្លាំងនាយកដ្ឋាន ដែលបានចំណាយពេលវេលាដើម្បីបុព្វហេតុការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសបានជួយសង្រ្គោះកីឡាករដែលជួបបញ្ហាលិចទូកក្នុងពេលប្រកួតប្រណាំង មិនឲ្យមានគ្រោះថ្នាក់។

លោក ប្រធាននាយកដ្ឋាននគរបាលការពារ បញ្ជាក់ថា ក្នុងនាមជាកងកម្លាំងមានសមត្ថកិច្ច ឲ្យតែពេលមានបុណ្យជាតិធំៗ តែងតែបានខិតខំការពារសន្តិសុខជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ម្យ៉ាងទៀត បានចំណាយពេលវេលាពីក្រុមគ្រួសារ មិនបានឈប់សម្រាប់នោះទេ៕ តាឡឹម


ចែករំលែក៖