ព័ត៌មានទាន់ហេតុការណ៍៖

ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងបេក្ខ ភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ចូលរួមសកម្មភាពកិច្ចគាំពារបរិស្ថាននៅស្រុកអូររាំងឪ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានរៀបចំសន្និសីទ សារព័ត៌មានស្តីពីដំណើរទស្សនៈកិច្ចបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញា ពិភពលោកឆ្នាំ២០១៧ ចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថាន ទៅកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តរដ្ឋមន្រ្តីសាយ សំអាល់ ព្រមទាំងប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ ២០១៧ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០១៧។ គោលបំណងនៃការរៀបចំសន្និសីទ គឺដើម្បីផ្សព្វផ្សាយពីការចូលរួមរបស់បវរកញ្ញាពិភពលោក ជាមួយវិស័យបរិស្ថាន នៅកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ស្ថានភាពការរស់នៅពីតំបន់នីមួយ​​​​ៗ ក៏ដូចជាបង្កើនការចូលរួមពីសំណាក់បវរកញ្ញាទាំង៦៥រូប មកពី៦៥ប្រទេសផ្សេងៗគ្នាផងដែរ។

នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថានេះមិនមែនជាលើកទី១ ទេដែលមានការចូលរួមពីបវរកញ្ញាពិភពលោក បានចូលរួមផ្សព្វផ្សាយបរិស្ថានជាមួយក្រសួងបរិស្ថាន ។ ការងារបរិស្ថានមិនត្រឹមតែប្រទេសកម្ពុជា គឺសម្រាប់មនុស្សជាតិទាំងមូល ហើយតាម រយៈសកម្មភាពនេះគឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យបរិស្ថាននៅក្នុងពិភពលោក៕ ហេង សូរិយា


ចែករំលែក៖