ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀនទៅសាលាដំបូង

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរគ្រឿងញៀន កាលវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ជនសង្ស័យឈ្មោះ ភា ឌី ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរ និងមានទីលំនៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងមានសារធាតុញៀនក្នុងខ្លួន)។

បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួន ក្នុងនោះបានដកហូតថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីនចំនួន៨កញ្ចប់ ទម្ងន់៦,២ក្រាម, ទូរស័ព្ទដៃគ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី៕ ប៊ុន រិទ្ធី


ចែករំលែក៖