ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍ទាំង៨ បានឃាត់ខ្លួនប្រុសម្នាក់ ស្រី៤នាក់ រួមនឹងថ្នាំញៀនជាង១០កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍ទាំង៨ បានឃាត់ខ្លួនជនសង្សយ័ប្រុសម្នាក់ ស្រី៤នាក់រួមនឹងថ្នាំញៀជាង១០កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន រួមទាំងប្រដាប់ជក់ថ្នាំញៀន01សំរាប់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង ២និង៣០នាទីរសៀល នៅចំណុចផ្ទះគ្មានលេខ ជាន់ទី៣ ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានចាប់យកម្ស៉ៅប្រភេទក្រាមសថ្លា ជាង១០កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន01សំរាប់ ។

បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌ៧មករា បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាសហការជាមួយប៉ុស្តិ៍ទាំង៨ បន្ទាប់ពីសមត្ថកិច្ចខណ្ឌ៧មករាបានឃាត់ខ្លួនជនសង្ស័យប្រើសប្រាស់គ្រឿងញៀននៅចំនុចផ្សារសេរីភាព ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីយប់មិញហើយក៏បានស្រាវជ្រាវឆែកឆេរផ្ទះខាងលើនេះ ទើបបានឈានមកឃាត់ខ្លួនជនសង្ស័យប្រុសម្នាក់ ស្រី៤នាក់ខាងលើនេះ និងរកឃើញថ្នាំញៀនជាង១០កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

 


ចែករំលែក៖