ព័ត៌មានទាន់ហេតុការណ៍៖

យប់នេះឃ្លាំង ចែមុំ កុងស្រិន នៅជិតស្ពានព្រែកតាមាក់ត្រៀមចេញឈើក្រញូងទៅវៀតណាម

ចែករំលែក៖

ខេត្តកណ្តាល៖ ទីតាំងឃ្លាំងឈើក្រញូងមួយដ៏ធំនៅម្តុំស្ពានព្រែកតាមាក់ ដឹកជញ្ជូនឈើមកស្តុកទុក និងបន្តដឹកចេញទៅវៀតណាមបានយ៉ាងរលូនជាច្រើនឆ្នាំ មិនដែលមានសមត្ថកិច្ចបង្ក្រាបទាល់តែសោះ ខណះទីតាំងនេះនៅជិតបង្កើយនិងសមត្ថកិច្ចអាជ្ញាធរក៏ដោយ.? យប់នេះតាមគម្រោងត្រៀមចេញឈើក្រញូងទៅវៀតណាមក្នុងករណីបើមិនមានបញ្ហាអីកើតឡើងជាឧបស័គ្គ។

អ្នករស់នៅម្តុំទីនោះបានលើកឡើងថា៖ មិនមានអ្នកណាហ៊ានប៉ះពាល់ទេ ខណះមានខ្សែធំនៅពីក្រោយខ្នងមុខរបរបទល្មើសនេះ។ អ្នកខ្លះអះអាងថាជាឃ្លាំងឈើ ចែមុំ កុងស្រិន ដោយឡែកអ្នកខ្លះទៀតថាជារបស់អ្នកធំ ម្នាក់ ថ្នាក់រងខេត្តកណ្តាល ។

ករណីនេះលោកអធិការនគរបាលស្រុកមុខកំពូលបញ្ជាក់ប្រាប់«នគរដ្រេហ្គន»យ៉ាងខ្លីនាព្រលប់ថ្ងៃទ៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា៖« ឃ្លាំងឈើនេះបើប្រាប់គឺញាក់សាច់ឥឡូវហើយ»។ ដោយឡែកលោក តុង សុីវមី អភិបាលនៃគណៈអភិបាលស្រុកមុខកំពូល«នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបានដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។ សមត្ថកិច្ចលួចធ្លោយថា៖ ចែមុំ និងកុងស្រិនជាប្តី រកសុីបទល្មើសឈើក្រញូងនេះជាច្រើនឆ្នាំមកហើយ និងទ្រង់ទ្រាយធំ តែមិនសូវមានឈ្មោះល្បីដូចយាយម៉ាយ យ៉ាយព្រឿង ឧកញ៉ា លឹម ប៊ុណ្ណា ឧកញ៉ា សុឹង សំអុល និងឈ្មួញមួយកំផ្លុសទៀតទេ ខណះចែមុំ និងកុងស្រិន មានទស្សនៈ «ចិញ្ចឹមសមត្ថកិច្ច ជំនាញ អាជ្ញាធរ ជាច្រើនស្ថាប័ន អោយរស់» ក៏បានសុខទាំងអស់គ្នា។ ដូច្នេះទោះជាគេដឹងថាឃ្លាំងពណ៍ខៀវនេះ ជាទីតាំង ស្តុកឈើក្រញូងនៅមុខកំពូល និងធ្វើសកម្មភាពដឹកចេញទៅវៀតណាមក៏គ្មានអ្នកអើពើ មានតែជួយលាក់បាំង ជួយផ្តល់ព័ត៍មានអោយឈ្មួញ ពេលមានករណិមន្ទិលសង្ស័យពីមានអ្នកតាមដាន៕ សុខ ខេមរា


ចែករំលែក៖