ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវកាលពីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះទៅបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ដោយឃាត់បានមនុស្សម្នាក់ រឹបអូសទូហ្គេម ចំនួន១គ្រឿង ដាវសាមូរ៉ៃ១ដើម និងគ្រឿងញៀនមួយកញ្ចប់។

ប្រតិបត្តិការនេះដឹកនាំដោយ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បន្ទាប់ពីទទួលទទួលបានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅពេលទទួលដំណឹងពីប្រជាពលរដ្ឋល្អរាយការណ៍ថា ទីតាំងខាងលើសំបូរដោយក្រុមក្មេងស្ទាវប្រើប្រាស់ថ្នាំញៀន និងមកលេងហ្គេមបាញ់ត្រីនៅទីនេះស្ទើរគ្មានលស់ថ្ងៃណា ។

បច្ចុប្បន្នជនសង្ស័យម្នាក់ដែលត្រូវឃាត់ត់ខ្លួនជាមួយថ្នាំញៀន១កញ្ចប់តូច ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី។ រីឯទីតាំងបើកហ្គេមបាញ់ត្រីខាងលើ ត្រូវបិទ ទ្វារជាស្ថាពរ គ្រាដែលសមត្ថកិច្ចរឹបអូសទូហ្គេមយកទៅរក្សាទុកនៅសាលាខណ្ឌឫស្សីកែវ រង់ចាំកម្ទេចចោលនៅថ្ងៃខាងមុខ ៕ អរុណរះ


ចែករំលែក៖