ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិកូឡំប៊ីម្នាក់ ត្រូវនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួន ពីបទ លួច(ទូរសព្ទ័ដៃ)

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិកូឡំប៊ីម្នាក់ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿង មិនបានសម្រេច ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជាក់ស្តែង កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចទូរលក់ទូរសព្ទ័ដៃមុខផ្ទះលេខ៣៣អឺ០ ផ្លូវលេខ១៤២ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ MORA ALBADAVIDESTIVEN ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិកូឡំប៊ី កាន់លិខិតឆ្លងដែនលេខ AJ 739033 មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ហ្គោដិន ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ ។ វត្ថុតាងចាប់យកបាន ទូរសព្ទ័ដៃម៉ាកអាយហ្វូន6ផ្លើស គ្មានស៊ីម(ទូរសព្ទ័ដៃថ្មី) ជារបស់ជនរងគ្រោះ បានប្រគល់អោយជនរងគ្រោះវិញ។ រីឯទូរសព្ទ័ដៃម៉ាកអាយហ្វូន៦(ចិន) ខូចបែកកញ្ចក់ជារបស់ជនសង្ស័យ។

ជនរងគ្រោះឈ្មោះខឹម ជាម៉ារ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរសព្ទ័ដៃមានទីលំនៅផ្ទះលេខ២៧០ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាជនជាតិបរទេសបានមកហាងលក់ទូរស័ព្ទដៃជនរងគ្រោះ ធ្វើជាអ្នកទិញ ហើយពេលជនរងគ្រោះរវល់លក់ដូរ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាកអាយហ្វូន 6ផ្លើសគ្មានស៊ីម(ទូរសព្ទ័ដៃថ្មី) បម្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចដេញចាប់ក្របួចជាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា


ចែករំលែក៖