ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទួលទំពូងទី១ ឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀន៦កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ កម្លាំងល្បាតប៉ុស្តិ៍ទួលទំពូងទី១ ល្បាតឃើញជនសង្ស័យ២នាក់ រួមនឹងគ្រឿងញៀនចំនួន៦កញ្ចប់តូច បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំនុចមុខដីឡូតិគ្មានលេខ ផ្លូវ ១២៣ ក្រុម ៤ ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ១ ឈ្មោះ លា សាប់ ព្រៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និង ទីកន្លែងមិនពិតប្រាកដ និងជនសង្ស័យ ២ឈ្មោះ ពៅ ចំរុង ភេទប្រុស អាយ្៣៨ឆ្នាំ ទីលំនៅភូមិម្កាក់ ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ មុខរបររត់ម៉ូតូឌុប ។

សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងទី១បានប្រាប់ឲ្យសារព័ត៌មាននគរវត្តដឹងថា កម្លាំងកំពុងល្បាតក្នុងមូលដ្នានឃើញជនសង្ស័យឈរនៅចំណុចមុខដីឡូត៍គ្មានលេខ ខាងលើ ក៏ត្រួតពិនិត្យឃើញមានម្សៅថ្លាស៦កញ្ចប់តូច ទូរស័ព្ទសាំសុងមានពិល ពណ៌ខ្មៅ១និងម៉ាកសុីតែល ពណ៌ខ្មៅ០១ ម៉ូតូសេ១២៥ ពណ៌ខ្មៅ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹវត្ថុតាងត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទួលទំពូងទី១ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖