ភ្នំពេញៈ ជនជាតិវៀតណាមប្រុសស្រី៤នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌចំការមន ឆ្មក់បង្ក្រាបគ្រឿងញៀនជាច្រើនគីឡូក្រាម នៅខុនដូកាសា ក្នុងមជ្ឈមណ្ឌលកោះពេជ្រ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខុនដូកាសា ជាន់ទី៨ បន្ទប់លេខ៨០២ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានបង្ហើបឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៤នាក់ ដែលជាមុខសញ្ញាជួនដូរគ្រឿងញៀនដ៏ធំខាងលើនេះ គឺកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសហការមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌចំការមនទើបឈានដល់ឆ្មក់បង្ក្រាបគ្រឿងញៀនជាច្រើនគីឡូក្រាមនៅខុនដូកាសា ក្នុងមជ្ឍមកោះពេជ្រនេះតែម្តង ៕ ស រស្មី