ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីគយចល័តដេញចាប់ថយន្តនីសាន់ដឹកឈើគ្រញូងតែហាមអ្នកសារព័ត៌មានផ្ដិតយករួបភាព

ចែករំលែក៖

ប៉ោយប៉ែត៖ មន្ត្រីគយចល័តស្ទាក់ឃាត់រថយន្តដឹកឈើគ្រញូង ប្រហាក់ប្រហែល១តោន ប៉ុន្តែបែរជា ហាមអ្នកសារព័ត៌មានមិនឲ្យចូលថតនូវសកម្មភាពថ្លឹងឈើទម្ងន់ប៉ុន្មានពិតប្រាកដពីមន្ត្រីគយទាំងនោះឡើយ។ មន្ត្រីគយទាំងនោះ ហាក់ដូចមានការលាក់បាំង និងមិនសហការជាមួយអ្នកសារព័ត៌មានក្នុងការចុះផ្សាយនោះឡើយ។

ហេតុការណ៍ឃាតរថយន្តដឹកឈើនោះបានកើតឡើងម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជា ថៃ ។

មន្ត្រីគយចល័តបានបើករថយន្តប្រដេញតាមរថយន្តឈ្មួញដែលដឹកឈើ ទំនងជាឈើគ្រញូង ពេលនោះអ្នកសារព័ត៌មានពីររូបបានឃើញ ក៏ផ្ទិតយករូបភាព និងដើម្បីយករបាយការណ៍ជាក់លាក់ដើម្បីចុះផ្សាយផងនោះ បានតាមរថយន្តរាប់សិបគីឡូម៉ែត្រ រហូតដល់សាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ តែត្រូវបានមន្ត្រីគយបញ្ជាឲ្យសន្តិសុខហាមឃាត់អ្នកកាសែត មិនឲ្យចូលយកព័ត៌មានជុំវិញការឃាត់រថយន្តដឹកឈើនោះទៅវិញ។

រថយន្តដែលដឹកឈើខាងលើនេះ ម៉ាក នីសាន់មានក្លុបខ្មៅ ខាងក្រោយបិទជិត ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2A.1982 ដែលគេសង្ស័យថា រថយន្តខាងលើជារថយន្តឈ្មួញ ដែលតែងតែលួចដឹកឈើគ្រញូងចេញពីច្រករបៀងខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ។ ព្រោះច្រករបៀង ដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានប្រសសន៍ថា ជាច្រកលួចលាក់ខុសច្បាប់នោះ សម្តេចបញ្ជាឲ្យបិទ។

ពេលនេះ នៅតែដំណើរការដឹកទំនិញ និងសត្វគ្រប់ប្រភេទ រួមទាំងម៉ូតូ រថយន្តចង្កូតស្ដាំទៀតផង ហើយមន្ត្រីប្រចាំការនៅទីនោះ ប្រាប់ថា មានច្បាប់នាំចេញ តាមច្រករបៀងត្រឹមត្រូវទៀតផង។

ជុំវិញករណីឃាត់ឈើខាងលើនេះ អ្នកសារព័ត៌មាន នៅមិនទាន់ដឹងចំណាត់ការរបស់គយទៅលើក្រុមឈ្មួញដែលដឹកឈើ នេះនៅឡើយទេ។

ជុំវិញករណីឈើគ្រញូងដែលមន្រ្តីគយច័តចាប់រថយន្តខាងលើនេះដែរ លោកឆែ សុធា ប្រធានសាខាគយរដ្ឋាករខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរស័ពថា ចំពោះឈើនោះ លោកមិនទាន់បានថ្លឹង និងមិនទាន់ដឹងទម្ងន់គីឡូក្រាមនោះឡើយ ពេលនេះលោកកំពុងជាប់រវល់ប្រជុំ៕ វណ្ណា


ចែករំលែក៖