ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបន្តបង្ក្រាបអ្នកជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យ៤នាក់ថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញ កម្លាំងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ឆ្មក់បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាប់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីកម្លាំងអន្តរាគមន៍ខណ្ឌ ចុះបង្ក្រាបចាប់បានជនសង្ស័យ២នាក់ ដាក់ថ្នាំញៀនអង្គុយលក់លើតូបដូចលក់ត្រី រួចមកកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា កន្លងមកត្រង់ទីតាំងខាងលើ យកទៅសាកសួរ ទើបនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នេះ លោកយឹមសារ៉ាន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាអោយកម្លាំងជំនាញ ដឹកនាំដោយលោក មន វុធី អធិការរងខណ្ឌ ចុះមកបង្ក្រាបបន្តចាប់បានបក្ខពួក បាន៤នាក់បន្ថែមទៀត និងដកហូតបានថ្នាំញៀនចំនួន៧កញ្ចប់តូច ម៉ូតូចំនួន២គ្រឿង។

ជនសង្ស័យទាំង៤នាក់រួមជាមួយថ្នាំញៀន៧កញ្ចប់ ក្រោយពីបង្ក្រាបចាប់បាន នគរបាលនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖