ព័ត៌មានទាន់ហេតុការណ៍៖

រឿងដដែលនៅហាងខារ៉ាអូខេតាមផ្លូវ២០០៤៖ ៣នាក់ផឹកស្រាបៀរ៦កេស ម្ហូប១២មុខ ពេលគិតលុយអស់៣៣១ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរស៣នាក់បានចូលទៅផឹកស៊ីច្រៀងនៅហាងហ្គោលឌិនសោន KTVដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប គ្នា៣នាក់ពេលថៅកែចេញវិក្កយបត្រអស់ស្រាបៀរ៦កេស ម្ហូប១២មុខគិតជាទឹកប្រាក់៣៣១ដុល្លារវាជារឿងមួយមិនគួរឲ្យជឿនិងហួសចិត្តនឹកស្មានមិនដល់ ។

កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដំណោះស្រាយរវាងភាគីសងខាងនៅមុខ ហាងហ្គោលឌិនសោន KTV ភាគីខាង ភ្ញៀវបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែ វិច្ឆិកា គាត់មានគ្នា៣នាក់ស្រវឹងពីក្រៅស្រាប់ ហើយតែចង់បន្តកម្សាន្តអារម្មណ៍ចូលផឹកសុីនៅហាងខាងលើ។ លុះដល់ចេញវិក្កយ បត្រមកខាងហាងគិតអស់ស្រាបៀរ៦កេសម្ហូប១២មុខសរុបជាទឹកប្រាក់៣៣១ដុល្លារ ជាតួលេខដែលគ្មានអ្នកណាជឿឡើយ។ ត្រឹមមនុស្ស៣នាក់ផឹកអស់៦កេសស្មើ ១៤៤កំប៉ុង ហើយសាច់ក្លែម១២ចានគិតជាលុយ៣៣១ដុល្លារ តើអស់លោកអ្នកជឿ ដែរទេបើអត់មានអ្នកផ្សេងផងមានតែគ្នា៣នាក់សោះ?

ចំពោះភាគីខាងហាងវិញនិយាយយ៉ាង ខ្លីថា ភ្ញៀវទាំង៣នាក់ផឹកសុីអស់ស្រាបៀរចំនួន៦កេស សាច់ក្លែម១២មុខសរុបជា ទឹកប្រាក់៣៣១ដុល្លារ។ វិវាទរវាងភ្ញៀវនឹង ម្ចាស់ហាងKTVក្រោយមកបានសម្រប សម្រួលគ្នានៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ហើយ ភាគីខាងភ្ញៀវមិនចង់ឲ្យវែងឆ្ងាយគ្រាន់តែហួសចិត្តមនុស្ស៣នាក់ផឹកស្រាបៀរអស់៦កេស ក្រោយសម្របសម្រួលគ្នាភ្ញៀវចេញសង៣០០ដុល្លារបញ្ចប់រឿង ហើយយក ម៉ូតូដែលហាងឃាត់ទុកមកវិញ ។

គួរបញ្ជាក់ថា ហាងផឹកសុីខារ៉ាអូខេដែល ស្ថិតនៅតាមផ្លូវ២០០៤ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យល្បី យូរមកហើយកាប់ឆៅកោរបន្លំគិតលុយលើសខុសពីការណ៍ពិត ហើយផ្ទុះកើតរឿងក៏ច្រើនលើកច្រើនសាមកហើយដែរ។ ខណៈដែលភ្ញៀវចូលផឹកនៅតែភ្លាត់ស្នៀតស្រវឹង ជ្រុលហើយប្រាកដជាធ្លាក់ចូលកណ្តាប់ដៃហាងជាក់ជាមិនខាន ។

ជុំវិញបញ្ហានេះកាលពីល្ងាចថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ ភ្នាក់ងារកាសែតនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺពីលោកអភិបាល ខណ្ឌពោធិ៍សែនជ័យបានឡើយ ៕ ហេង សូរិយា


ចែករំលែក៖