ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សៅ សុខា អនុប្រធានគណៈកម្មាធិការកណ្តាលចុះជួយ ខេត្តស្វាយរៀង និងជាប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក បានអញ្ជើញជាអធិបតី ពិធី ប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើឡើងនៅទីស្នាក់គណៈបក្សប្រជាជនកម្ពុជាស្រុករមាសហែក។
ពិធីប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក ខេត្តស្វាយរៀងនេះ មានការអញ្ជើញចូលរួមពីក្រុមកាងារអនុប្រធានចុះជួយស្រុក ប្រធាន-អនុប្រធានចុះជួយឃុំ និងតាមបណ្តាភូមិ ប្រធានបក្សស្រុក-ឃុំ-ភូមិ ជាច្រើនរូបផងដែរ។ ក្នុងនោះមានក្រុមបឹក្សាឃុំ៣រូប មកពីគណបក្សសង្គ្រោះជាតិ បានមកចូលរួមរស់បន្តធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
សុខ ខេមរា