ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាចុះរាយមងក្នុងត្រពាំងលងទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ស្រវឹងស្រាចុះរាយមងក្នុងត្រពាំងលងទឹកស្លាប់កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី ០៩ ខែវិច្ចិការ ឆ្នាំ២០១៧ ត្រង់ចំណុចទួលជរាយ ក្នុងភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឡាយ ម៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិកើតហេតុខាងលើ គាត់តែងតែ ផឹកស្រាស្រវឹង ជារៀងរាល់ថ្ងៃ មុន ពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រា ស្រវឹង ហើយយកមង ទៅ រាយក្នុង ត្រពាំង ទើបបណ្ដាល ឲ្យលង់ទឹកស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិត ជាស្លាប់ ដោយសារ លង់ទឹក ប្រាកដមែន ពុំ មានអ្វីទេរួចប្រគល់សាកសពជូនសាច់ញាតិក្រុម គ្រួសារយកទៅ ធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖