ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងធ្នឹមផ្ទះរបស់ខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកកាលវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលចងកធ្វើអត្តឃាត ឈ្មោះ ម៉ូវ លី អាយុ៥៨ឆ្នាំ ជាកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅជាមួយបងស្រីបង្កើត ដោយរូបគាត់បានលែងលះប្រពន្ធជិត១០ឆ្នាំហើយ ។
ប្រភពអ្នកជិតខាងនិយាយថា តាំងពីរូបគាត់លែងលះប្រពន្ធ គាត់មិនយកប្រពន្ធថ្មីទៀតទេ គឺនៅជាពោះម៉ោយរហូត។ ប៉ុន្តែតាំងពីពេលនោះមក រូបគាត់ហាក់ដូចជាខូចចិត្តមួយថ្ងៃៗ គាត់ផឹកតែស្រា មិនដែលស្វាងថ្ងៃណា ។ ប្រភពដដែលបន្តថា នៅយប់មុនពេលកើតហេតុ រូបគាត់ស្រវឹងស្រាជោក ហើយមានទំនាស់តិចតួចជាមួយបងស្រីគាត់ដែលរស់នៅជាមួយសព្វថ្ងៃ លុះព្រឺកឡើង ក៏បានឃើញគាត់ស្លាប់ដោ យចងកនឹងក្រមានៅនឹងធ្នឺមផ្ទះតែម្តង ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលស្រុកមុខកំពូល បញ្ជាក់ថា រូបគាត់ពិតជាចងកធ្វើអត្តឃាតខ្លួនឯងប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ឡូ សំអាត