ខេត្តតាកែវ៖ ជនសង្ស័ចំនួន៩នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកវរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តតាកែវ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបបានឲ្យដឹងថា ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នៅស្រុកត្រាំកក់២ករណី ក្រុងដូនកែវ១ករណី និងស្រុកទ្រាំង១ករណី ក្នុងនោះកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សបានចំនួន ០៩នាក់ រួមជាគ្រឿងញៀនប្រភេទម៉ាទឹកកក 4,14 ក្រាម ។
លោកបានបន្តទៀតថា ការឃាត់ខ្លួននេះ ធ្វើឡើងដោយសារតែមានការសហការល្អជាមួយនឹងបងប្អូនប្រជាពលរដ្ឋ រួមជាមួយនឹងកម្លាំងសម្ងាត់ ទើបឈានទៅដល់ការឃាត់ខ្លួនមុខសញ្ញាទាំងនេះបាន ។
ក្នុងករណីទាំង៤ខាងលើនោះ សមត្ថកិច្ចដកហូតបាន ម្សៅក្រាម សថ្លា ចំនួន 12 កញ្ចប់ ទំងន់ សរុប 4,14 ក្រាម ទូរសព្ទ 12គ្រឿង សម្ភារសេពថ្នាំញៀន មួយចំនួន ម៉ូតូ 01គ្រឿង និងរថយន្ត 01គ្រឿង ៕ ភ្នំដា