ព័ត៌មានទាន់ហេតុការណ៍៖

ដង​ផ្លូវ​សាធារណៈ ចំណុច​អតីត​ជញ្ជីង​ថ្លឹង​ឡាន​ស្ទឹង​មាន​ជ័យ​ចាស់ កំពុង​ក្លាយ​ជា​កន្លែង​សម្រាប់​រថយន្ត​ធុន​ធំ ចត​យ៉ាង​អនាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ : រថយន្ត​ធុនធំ​ប្រភេទ​កុង​តឺន័រ​ជា​ច្រើន​គ្រឿង​គេ​តែង​សង្គត​ឃើញ រថយន្ត​ទាំង​នោះ​មក​ចត​លើ​ដង​ផ្លូវ សាធារណៈ​យ៉ាង​ណា​ចាប់ពី​២ ទៅ​៣​ជួរ យ៉ាង​​អាណាធិបតេយ្យ​បំផុត នៅ​ចំណុច​អតីត​ថ្លឹង​ឡាន​ស្ទឹង​មានជ័យ​ចាស់ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង ក្បែរ​ទី​បញ្ជា​ការ​ដ្ឋា​ន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ព្រុំ​ប្រទល់​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

ជា​រៀង​រាល់​ថ្ងៃ គេ​តែង​សង្គេត​ឃើញ រថយន្ត​ទាំង​នោះ​ចត​នៅ​ចំណុច​ខាង​លើ នៅ​វេលា​ម៉ោង​៩​ព្រឹក ចត​ចោល​២ ទៅ​៣​ម៉ោង​ចាប់​ពី​២​ជួរ ។ លុះ​វេលា​ល្ងាច​ឡើង គឺ​ក្រុម​រថយន្ត​ទាំង​នោះ មក​ឈប់​ចត​ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ក្បាល​ល្ងាច និង​មាន​ពេល​ខ្លាំង​ដល់​ពេល​យប់​ទៀត​ផង ។

អ្នក​ស្រុក​រស់​នៅ​តំបន់​ក្បែរ​ខាង​អោយ​ដឹង​ថា កន្លង​មក​ពួក​គាត់​តែង​នាំ​គ្នា​សួរ​នាំ​ទៅ​កាន់​ក្រុម​អ្នក​រថយន្ត​ទាំង​នោះ​ថា ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​មក​ចត​រថយន្ត​យ៉ាង​អាណាធិបតេយ្យ​បែប​នេះ ប៉ុន្តែ​ត្រូវ​ក្រុម​ទាំង​នោះ ឆ្លើយ​ទាំង​គំហក​មក​កា​ន់​ពល​រដ្ឋ​ថា ពួក​គេ​ចង់​ចត​នៅ​ទី​ណា​ក៏​បាន​ដែរ​ជា​សិទ្ធិ​របស់​ពួក​គេ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​ពួក​គេ​បង់ពន្ធ​ចូល​រដ្ឋ​អស់​លុយ​ច្រើន​រយ​ដុល្លារ​ណាស់ ។ អ្វី​ជា​ការ​កត់​សម្គាល់​នោះ ក្រុម​អ្នក​បើក​រថយន្ត​អាណាធិតេយ្យ​ទាំង​នោះ បញ្ជាក់​ថា តំប​ន់​ដែល​ខ្លួន​កំពុង​ចត គឺមេ​កើយ​របស់​ខ្លួន​ជា​អ្នក​អោយ​មក​ឈប់​ចត​ជា​ប្រចាំ ហើយ​បើន​ណា​រ​ចង់​មក​ដេញ​ពួក​គាត់​អោយ​ឈប់​ចត គឺ​ត្រូវ​ខល​ទៅ​និយាយ​ជា​មួយ​មេ​ពួក​គេ​ជា​មុន​សិន​សឹម​មក​ដេញ ។

សម្តី​សំដៅ ដ៏​គ្មាន​សីល​ធម៌ និង​ខ្វះ​កា​ររយល់​ដឹង​ពីសំណាក់​ក្រុម​អ្នក​បើក​រថយន្ត​ធុន​ធំ​ទាំង​នោះ មក​កាន់​ពល​រដ្ឋ ត្រូវ​ក្រុម​ពល​រដ្ឋ​រិះ​គន់​ថា ជា​សម្តី​ដែល​មើល​ងាយ​មក​លើ​ពួក​គាត់ ពិ​សេស​ការ​រំលោភ​បំពាន​ច្បាប់​ស្តី​ពីការ​ធ្វើ​ដំ​ណើ​រ​លើ​ដ​ង​ផ្លូវ ដែល​ជា​ទូ​ទៅ​ផ្លូវ​សាធារណៈ គឺ​ជាផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមក មិនមែនជាទីតាំងសម្រាប់តាំង ឬចត​រថយន្ត​ទុក​ចោល​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ក្រុម​រថយន្ត​ទាំង​នេះ បែរជា​យក​មក​ពពាក់​ព​ពូន​ចត យ៉ាង​អាណាធិបតេយ្យ បង្កជា​ភាព​រញ៉រ​ញ៉ៃ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​ទៅ​វិញ ។

ជាការសំណូមពរ ក្រុមពលរដ្ឋ ក៏ដូចជា​អ្នក​ដំណើរ ស្នើរ​ដល់​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ពិសេស​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ សូមមានវិធានការអោយបានតឹងរឹងបំផុតទៅលើរាល់ការចតគ្មានសណ្តាប់ធ្នាប់របៀបរៀបរយល្អលើដងផ្លូវសាធារណៈ ពិសេសការយក​ចំណី​ផ្លូវសម្រាប់ធ្វើដំណើររបស់ពលរដ្ឋ មក​ជា​កន្លែងសម្រាប់ចតរថយន្តប្រភេទធុនធំទុកចោលយ៉ាងអាណាធិបតេយ្យបំផុត បង្កជា​ទិដ្ឋិភាព​អាក្រក់​ជះ​ដល់​សង្គម​សាធារណៈ ។

គួររំលឹកថា កាលពីពេលកន្លងទៅ អភិបាល​រាជធា​នី​ភ្នំពេញ លោកឃួង ស្រេង ធ្លាប់បាន​ដាក់​បញ្ជា​រដល់​កម្លាំង​អាជ្ញាធរ ពិសេស​នគរបា​ល​ជំនាញ​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចរាចរណ៍ ត្រូវ​មាន​វិធាន​ការ​តឹងរឹង​បំផុត​លើ​ក្រុម​រថយន្ត​ទាំង​ឡាយ​ណា​ដែល​យក​ដង​ផ្លូវ​សាធារ​ណះ​ជា​កន្លែង​សម្រាប់​ចត មិនជា​ប្រភេទ​រថយន្ត​ធុន​តូច ឬ​ធុន​ធំ​ឡើយ ។

ឧត្តមសេនីយ៍ឯក រ៉ុន រ័ត្នវាសនា ប្រធាន​នាយ​កដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ ធ្លាប់​បាន​មាន​ប្រសាសន៍ កាល​ពី​ពេល​ថ្មី​ៗ​ថា រាល់​រថយន្ត​ទាំង​ឡាយ​ណា ដែល​យក​ដង​ផ្លូវ ឬចំណី​ផ្លូវ​ជា​កន្លែង​សម្រាប់​ចត​យ៉ាង​អាណាធិបតេយ្យនោះ សមត្ថកិច្ចត្រូវ​ឃា​ត់​រថ​យន្ត​ទាំង​នោះ យក​មក​កាន់​ស្នង​ការ​រាជ​ធានី​ភ្នំពេញ ជា​កំហិត រង​ចាំ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ដាច់​ខាត ដើម្បី​ជា​ធរណី​មាន ៕ តាឡឹម


ចែករំលែក៖