ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់បុរសម្នាក់វ័យ៥៥ឆ្នាំ បានដេកស្លាប់នៅក្នុងវត្តកោះ ត្រូវបានគេសង្យ័យថា អាចបណ្ដាលពីខ្យល់គ រហូតគាំងបេះតែម្តង ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងវត្តកោះ សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សាកសពឈ្មោះសុវណ្ណរា អាយុប្រែ៥៥ឆ្នាំ ស្នាក់កន្លែងកើតហេតុ ។
យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះមានជំងឺប្រចាំកាយយូរហើយទើបតែមកដល់ពេលនេះក៏ប្រទះឃើញដេកស្លាប់តែម្តង ។
ក្រោយកើតហេតុ់សមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញបច្ចេកទេស ចុះធ្វើកោសល្យវិច័យ ដោយសន្ឋិដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយសារជំងឺពិតប្រាកដមែន ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស តារា