ភ្នំពេញ៖ ឆ្លងចរន្តទុសេខ្សែភ្លើងរត់ចែកជើងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម នៅតាមផ្លូវ៣០ម៉ែត្រ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជយ័៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុគេបានឲ្យដឹងថា ឃើញមានផ្កាភ្លើងផ្ទុះចេញពីបង្គោលភ្លើងរបស់អគ្គីនីកម្ពុជាហើយក៏មានផ្សែងចេញមកយ៉ាងខ្លាំងហើយបានផ្ទុះប្រអប់ខ្មៅមួយដែលជាប្រអប់ដុំខ្សែកាបហើយ ក៏បង្កឲ្យមានការភិតភយ័ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះបាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គីភយ័ជាច្រើនបំពង់បាញ់ពន្លត់អស់ចំនួន២បំពង់បានរលត់ជាស្ថាពរ។
ប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានការទុសេ្សបង្កឲ្យមានអគ្គីភយ័ កើតឡើងដោយសារតែនៅបង្គោលខាងលើនេះ មានខ្សែភ្លើងរញេរញៃពេក ជាពិសេសខ្សែអ៊ីនធឺណេតតែម្តង។
ពួកគាត់សូមសំណូមពរដល់អគ្គីសនីកម្ពុជា មេត្តាចុះរៀបចំបង្គោលភ្លើងនៅទីនេះឲ្យបានរៀបរយផង ជៀសវាងការកើតឡើងនូវហនីភយ័ដូចករណីខាងលើនេះទៀត។
គួរបញ្ចាក់ផងដែរថា ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនឹងបង្គោលភ្លើងអគ្គីសនី សូមមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ហើយត្រូវមានបំពង់ពន្លត់អគ្គីភ័យដាក់នៅជាប់ផ្ទះ៕ តាឡឹម