ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីកា ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការ ដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៤២ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយលោកស្រី អុិន មានិត្យ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង ខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និងប្រើ ប្រាស់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្ត តាកែវ កាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ ២០១៧។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឃិន ខន ហៅប៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាង លើ។

ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញដក ហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក១៥កញ្ចប់តូច និងសម្ភារ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចបាន សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕ ភ្នំដា


ចែករំលែក៖