ភ្នំពេញ៖ នាយអាវុធហត្ថមកពីទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងបញ្ជាការដ្ឋានអង្គរ័ក្ស និងកម្លាំងភេវរកម្ម នៃក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចូលរួមសិក្ខាសាលាស្តីពី៖ បទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីអនុវត្តច្បាប់ និងការប្រឆាំងហឹង្សាជ្រុលនិយម សហការរៀបចំដោយ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមរាជធានីភ្នំពេញ នៅ Sofitel Hotel ។
សិក្ខាសាលាស្តីពី៖ បទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីអនុវត្តច្បាប់ និងការប្រឆាំងហឹង្សាជ្រុលនិយម មានរយះពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណងពង្រឹងពីការងារមន្ត្រីអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពលើការបំពេញតួនាទីរបស់ខ្លួន៕ សុខ ខេមរា