ខេត្តកំពត៖ ស្ត្រីជាជនបរទេស២នាក់ត្រូវគេរាយការណ៍ថា បានស្លាប់នៅក្នុងបន្ទប់នៃផ្ទះសំណាក់ Money Republic បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ករណីនេះ សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើកោសល្យវិច័យ មិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីនៅឡើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់ Money Republic ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
សេចក្តីរាយការណ៍ឲ្យដឹងថា ជនរងគ្រោះទី១៖ ឈ្មោះ AMISOLA ABBEY GAIL ថ្ងៃខែឆ្នាំកំណើត ៩.៥.១៩៩០ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ HH472236 និងទី២៖ ឈ្មោះ SEYMOUR NATALIE JADE ថ្ងៃខែឆ្នាំកំណើត ៩.៦.១៩៩៥ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ 502979041 ៕