ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្ទះជាងផ្សារដែកឈ្មោះ ចិន ភូមិដូនកែន សែនជ័យ សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ មាន កើតឡើងករណី ហិង្សាដោយចេតនាបង្កឡើងដោយឈ្មោះ វ៉ាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ បានយក កែវថ្មវាយក្បាលឈ្មោះ សឿ ពី ភេទប្រុស អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិពេជ្ជោរ ឃុំ-ស្រុកក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ(នៅជាមួយគ្នា) ត្រូវចំក្បាលផ្នែកខាងមុខ បណ្តាលឲ្យរងរបួសចំនួន (ដេរ៣ថ្នេរ) ។ ក្រោយពីកើតហេតុជនរងគ្រោះបានមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង ។
បន្ទាប់មកនគរបាលប៉ុស្តិ៍បានស្រាវជ្រាវឃាត់ខ្លួនបានជនបង្ក នៅបរិវេណសួនច្បារសាលាខេត្ត បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួន ទុកនៅ អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីសួរនាំបន្ត ។ ដោយមូលហេតុ ផឹកស៊ីទាស់ទែងពាក្យសំដីគ្នា ។
បច្ចុប្បន្ន ជនបង្ករខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំ រឿងទៅតាមនីតិវិធី ៕ ប៉ែន នួន