ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចង ក ស្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញបុរសម្នាក់សម្រេចចិត្តចង ក សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់កាលពីវេលាម៉ោង៤និង២០នាទីទាបភ្លឺឈានចូលថ្ងែទី១៤ ខែ១១ឆ្នាំ២០១៧នៅចំណុចភូមិថ្មគោលសង្កាត់ចោមចៅទី២ ខណ្ឌពោធ័សែនជយ័រាជធានីភ្នំពេញ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុដើម្បីពិនិត្យ។

ជនរងគ្រោះឈ្មោះ ផាត់ សុភក្រ័ត្រា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាង ជួសជុលទូរស័ព្ទ មានទីលំទៅបច្ចប្បន្នភូមិកើតហេតុលេី។

យោងតាមការបញ្ជាក់ពីឈ្មោះសោម នាង ត្រូវជាម្ដាយបង្កើតរបស់សពបានអោយដឹងថា កូនគាត់កាលពីឆ្នាំ2015 នៅបូរីកីឡា បានចងកម្ដងមកហើយ ប៉ុន្តែគាត់ជួយទាន់ រហូតមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែកូនគាត់ចងកនៅក្នុងបន្ទប់លើផ្ទះស្លាប់បាត់ ។

ដោយម្ដាយជនងគ្រោះបានបដិសេធបណ្ដឹងមិនប្ដឹងចោទប្រកាន់ទៅលើបុគ្គលណា ឫអង្គភាពណាមួយឡើយ ដោយសុំតែធ្វើបុណ្យសពកូននៅផ្ទះតាមប្រពៃណី។

តាមការពិនិត្យជាក់ស្ដែង របស់ផ្នែកជុំនាញចក្ខុខណ្ឌ ជនរងគ្រោះបានយកខ្សែលីឡុងប្រហែល5ម៉ែត្រចងជាប់ពីផ្ទោងដំបូលផ្ទះក្បែរជញ្ជាំងផ្ទះសម្លាប់ខ្លួន ដោយម្ដាយទៅជួយកាត់ទំលាក់មកក្រោមជួយសង្គ្រោះមិនទាន់។ ដោយនៅលើខ្លួនសាកសពមិនឃើញមានស្លាកស្នាម សង្ស័យពាក់ព័ន្ធទៅអំពើឃាដកម្មនោះទេ គឺមានតែ ស្នាមជាំនៅក្រោមចង្កាព័ទ្ធពីឆ្វេងមកស្ដាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញកោសលវិច្ច័យ្យហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយចង ក ពិតប្រាកដមែន៕ សុខាសែនជ័យ


ចែករំលែក៖