ប្រទេសហ្វីលីពីន៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«នៅព្រឹកនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និង ប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទៅដោយលទ្ឋផលល្អដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុតដែលបានចុះហត្ថលេខាដោយប្រមុខដឹកនាំអាស៊ានកាលពីយប់ម្សិលមិញដើម្បីការការពារសិទ្ឋិពលករចំណាកស្រុកអាស៊ាន អោយមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយក្នុងការស្វែងរកការងារធ្វើនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ។
ប្រទេសអាស៊ានទាំង១០ យើងរួមសុខរួមទុក្ខជាមួយគ្នា និងរីកចម្រើនទៅមុខជាមួយគ្នា ដោយមិនទុកប្រទេសណាអោយនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ ក៏យើងមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាឡើយ ប៉ុន្តែយើងរួមគ្នាដោះស្រាយបញ្ហានានាដោយសន្តិវិធីដែលនាំមកនូវវិបុលភាព និងសន្តិភាព។
សូមជូនពតបងប្អូនជួបតែសំណាងល្អគ្រប់ៗគ្នា!»
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ