ព័ត៌មានទាន់ហេតុការណ៍៖

Liam Miller អតីតខ្សែបម្រើក្លិបបិសាចក្រហមកំពុងព្យាបាលជំងឺមហារីកដោយចាក់គីមី

ចែករំលែក៖

អតីតខ្សែបម្រើក្លិប Celtic និង Manchester United កីឡាករ Liam Miller កំពុងតែ ព្យាបាលជំងឺមហារីកដោយប្រើប្រាស់ គីមី។

កីឡាករសញ្ជាតិអៀរឡង់វ័យ៣៦ ឆ្នាំត្រូវនេះបានគេរាយការណ៍ថា កំពុងធ្វើដំណើរត្រឡប់ពីសហរដ្ឋអាមេរិកមកប្រទេសអៀរឡង់វិញដើម្បីបន្តការព្យាបាលជំងឺមហារីក។

លោក Miller ដែលធ្លាប់ជាប់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ចំនួន២១ដង ចន្លោះឆ្នាំ 2004 និង 2009 បានចាប់ផ្តើមអាជីពរបស់គាត់នៅក្រុម Celtic មុនពេលផ្លាស់ទៅទឹកដី Old Traffordរបស់ក្លិបបិសាចក្រហមManchester Unitedនៅអង់គ្លេស ។

គាត់ក៏លេងឱ្យ Leeds United, Sunderland, QPR និង Hibernian មុននឹងធ្វើដំណើរទៅកាន់ ប្រទេសអូស្ត្រាលី ដើម្បីលេងឱ្យក្លឹបចំនួន 3 ផ្សេងទៀតដូចជា Perth Glory ,Brisbane Roar និង Melbourne City មុនពេលត្រឡប់ទៅកាន់ក្លិបCork Cityក្នុងស្រុកកំណើត របស់គាត់។

ចំណែកកីឡាករអន្តរជាតិអៀរឡង់ David Meyler ក៏បានថ្លែងថាក្រុមជម្រើសជាតិទាំងអស់ កំពុងតែគិតដល់មិត្តរួមជាតិរបស់គាត់ផងដែរមុនពេលប៉ះក្រុមដាណឺម៉ាកជើងទីក្នុងកម្មវិធីប្រកួតជម្រុះយកកៅអីទៅលេងWorld Cupឆ្នាំក្រោយនៅប្រទេសរុស្ស៊ី ៕ ដេវីត


ចែករំលែក៖