ស្ថានភាពនៅលើពិភពលោក បច្ចុប្បន្ន អំណោយផលយ៉ាងខ្លាំងដល់ក្រុមហ៊ុន ផលិតសព្វាវុធធំៗនៅលើពិភពលោក ក្នុង ការរកប្រាក់ចំណូល ពីការលក់អាវុធ ទៅ ក្រៅប្រទេស ទាំងនៅតំបន់អាស៊ី អឺរ៉ុប និង មជ្ឈិមបូព៌ា។
អ្វីដែលចាប់អារម្មណ៍បំផុតនាពេលនេះ គឺ វិវាទ ការប្រឈមមុខតានតឹង បានកើន ឡើងនៅក្នុងតំបន់ «ប្រទេសអ្នកមាន» ដូចជាឧបទ្វីប កូរ៉េ ដែលមានជប៉ុននិង កូរ៉េខាងត្បូង ជាប្រទេសមានប្រាក់ជាច្រើនដើម្បីទិញអាវុធ សម្រាប់ការពារ ។ ក្រៅ ពីនេះនៅមានវិវាទ រវាងឥណ្ឌានឹងប៉ាគី ស្ថាន ចិនជាដើម និងនៅតំបន់សមុទ្រចិនភាគខាងត្បូងទៀត។
ចំណែកតំបន់មជ្ឈិមបូព៌ា វិវាទកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃរវាង អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសចំណាយប្រាក់ច្រើនជាងគេបំផុតលើពិភពលោក ទិញអាវុធ ជាមួយប្រទេសអីុរ៉ង់ស្ទើរតែផ្ទុះសង្គ្រាម។
រាល់ភាពតានតឹងនៅលើពិភពលោក គឺតែងតែមានការលូកដៃ ចូលរួមពីមហា អំណាចអាមេរិកទាំងអស់ ដោយអាមេរិក បានបញ្ចុះបញ្ចូលឲ្យទិញអាវុធ ជាច្រើន ដើម្បីការពារ។ ទាំងនោះហើយបានជា ក្រុមអ្នក ប្រឆាំងអាមេរិក បានលើកឡើងថា អាមេរិក ជាឈ្មួញសង្គ្រាម តែងតែបង្កឲ្យ មានភាពតានតឹង ដើម្បី តែលក់អាវុធ យក ផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ។
រាល់ដំណើរទស្សនកិច្ចទៅកាន់ក្រៅ ប្រទេសរបស់ប្រធានាធិបតីអាមេរិកគ្រប់ ជំនាន់ គឺតែងតែចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលមានតម្លៃ រាប់សិបពាន់ លានដុល្លារ ក្នុងនោះជាងពាក់កណ្តាលគឺជាការទិញអាវុធ។
ក្រុមហ៊ុនផលិតអាវុធ ធំៗលើពិភព លោក មិនតិចជាង២០នោះឡើយ ដែល តែងតែផ្គត់ផ្គង់ ប្រាក់ដល់អ្នកនយោបាយ អាមេរិក ។ គេហទំព័ររបស់ The Business Insider កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា បានសរសេរថាកាលពីពេលថ្មីៗនេះ ក្រុម ហ៊ុនផលិតអាវុធដ៏ល្បីល្បាញ ដូចជា Lock heed Martin, Boeing និង Northrop Grumman ទាំងអស់នេះទើបតែបាន ទទួល កិច្ចសន្យាដើម្បីអភិវឌ្ឍ អាវុធឡាស៊ែរថ្មី សម្រាប់យន្តហោះ ចម្បាំងអាមេរិក។
ប្រភពដដែលបានសរសេរទៀតថា យោងតាមការស្រាវជ្រាវថ្មីមួយពី មជ្ឈ មណ្ឌលសម្រាប់ការទទួលខុសត្រូវនយោ បាយដោយផ្អែកទៅលើរបាយការណ៍ វិភាគទានចុងក្រោយបំផុតនៃគណៈកម្មាធិការ រៀបចំការបោះឆ្នោតរបស់ សហព័ន្ធបាន បង្ហាញថា ក្រុមហ៊ុនផលិតធំៗទាំងបីនេះ គឺជា អ្នកដែលបានបរិច្ចាគថវិកាជាច្រើន បំផុត នៅក្នុងការបោះឆ្នោតនានាគិតត្រឹមឆ្នាំ២០១៨ ជាងក្រុមហ៊ុនដទៃទៀត នៅក្នុង ឧស្សាហកម្ម ផលិតអាវុធនេះ។
ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេគេក៏សង្កេតឃើញថា មានក្រុមហ៊ុនផលិតអាវុធធំៗជាច្រើនទៀត យ៉ាងហោចណាស់ក៏២០ដែរ ដែលបាន ចូលរួមបរិច្ចាគទឹកប្រាក់ យ៉ាង ច្រើនសន្ធឹកសន្ធាប់ ដល់ក្រុមការងារបោះ ឆ្នោត និងក្រុមការងារអ្នកនយោបាយ នៃគណបក្សផ្សេងៗ ដែលទឹកប្រាក់មាន ចន្លោះពី៧ម៉ឺនដុល្លារ ទៅជាង១លាន ដុល្លារអាមេរិក៕ ម៉ែវ សាធី