ព័ត៌មានទាន់ហេតុការណ៍៖

ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ តែបានកាបូបស្ពាយមួយហើយត្រូវជនរងគ្រោះស្រែកផ្អើលភ័យពេកផ្ដួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យពីរនាក់ បានមកធ្វើសកម្មភាពដកកាំភ្លើងភ្ជង់បំណងប្លន់យកម៉ូតូស៊ុយសុគីឡែតពីនារីម្នាក់មិនបានសម្រេច បានតែកាបូបស្ពាយ កាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងជិតដេប៉ូ លក់ប្រេងឥន្ទនៈតេឡា ក្នុងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ឈៀវ វិច្ឆការ ភេទស្រី អាយុ៣០ឆ្នាំ មុខរបបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅ ផ្ទះលេខ១២ ផ្លូវលេខបេតុង១៨ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារដែលជនសង្ស័យប្លន់យកទៅនៅក្នុងកាបូបមាន ទូរសព្ទ័ចំនួន២គ្រឿងម៉ាក iphon5មួយ និង iphon 7 មួយគ្រឿង កាតATM ចំនួន៤សន្លឹក កាតវីងមួយសន្លឹក និងលុយចំនួន 200ដូល្លារ។

តាមសម្តី ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូ ម៉ាក់ ស៊ុយសុគី ឡែក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GF 9978 ចេញពីសាលា រូ នៅបឹងត្របែក គោលបំណង ត្រលប់ទៅវិញ ជិតកន្លែងកើតហេតុ ខណះធ្វើដំណើរមកដល់ ចំនុចកើតហេតុ ក៍ស្រាប់តែមាន ជនសង្ស័យ២នាក់ បាន ជិះម៉ូតូមួយគ្រឿង មកពីក្រោយជិះមកកាក់ពីមុខម៉ូតូខ្លួនហើយដកកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក មកភ្ជង់គំរាមរូបនាង ឲ្យចុះពីលើម៉ូតូ តែពេលនោះរូបនាងភ័យខ្លាំងពេកស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនោះចេញមកព្រោងព្រាត ធ្វើឲ្យជនសង្ស័យ ភ័យពេក ក៏បានយកកាបូបស្ពាយពីរូបនាង ហើយផ្ដួលម៉ូតូរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូរបស់ ពួកគេមួយគ្រឿង ម៉ាក AIR BLACK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1L 5648 នៅកន្លែងកើតហេតុ ។

ក្រោយក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ២ កំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖