ព័ត៌មានទាន់ហេតុការណ៍៖

ចុះបិទអាជីវកម្មទីតាំងខារ៉ាអូខេ រតនៈសោភ័ណ្ឌ ដែលមិនគោរពតាមកិច្ចសន្យា ដេញចាប់ម៉ូយរញ៉េរញ៉ៃ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នៅរសៀលម៉ោង៣និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះផ្អាកអាជីវកម្មខារ៉ាអូខេមួយកន្លែង ដែលមានយីហោ រតនៈសោភ័ណ្ឌ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីបានអះអាងថា ការចុះបិទអាជីវកម្មនេះ ដោយសារថា ទីតាំងខារ៉ាអូខេនេះមិនគោរពតាមកិច្ចសន្យាដែលបានធ្វើឡើងជាមួយអាជ្ញាធរ គឺបានចេញចាប់ម៉ូយរញ៉េរញ៉ៃធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ៕ សុខាសែនជ័យ


ចែករំលែក៖