ខេត្តកណ្តាល: នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ទី សំណាងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនយុវជនម្នាក់ចាញ់បោកមិត្តភក្តិដោយសារគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់” តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីត្រួតពិនិត្យគ្រឿងញៀន។
ជនសង្សយ័មានឈ្មោះ ឈ្មោះ ជា សម្បត្តិ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងភ្លើងទីលំនៅបច្ចុប្បន្ន នៅភូមិ កំពង់ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមរំលឹកថា: នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២០និង១៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខប៉ុសិ៍នគរបាលដើមមៀន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្លាំងល្បាតរបស់អធិការដ្ផាននគរបាលក្រុងតាខ្មៅបានធ្វើការល្បាតក្នុងមូលដ្ផានរបស់ខ្លួនឃើញជនសង្ស័យ ០២នាក់ឈប់ទិញអីវ៉ាន់ គួរអោយសង្ស័យក៏ហៅមកសាកសួរពេលនោះជនសង្ស័យម្នាក់ទៀតក៏បើកម៉ូតូរត់ចោលឈ្មោះជា សម្បត្តិហើយពេលនោះសមត្ថកិច្ចក៏បានឆែកឆេរ រកឃើញមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ពីឈ្មោះ ជា សម្បត្តិ។
នៅចំពោះសមត្ថកិច្ចឈ្មោះ ជា សម្បត្តិបានឆ្លើយសារភាពថា ខ្លួនបានចាញ់បោកមិត្តភក្តិទិញគ្រឿងញៀនមកប្រើប្រាស់ ៕ ឆ ដា