ខេត្តតាកែវ៖ ការយកថ្លៃភាស៊ីជាបញ្ហា ដែលតែងតែត្រូវបានលើកឡើងជារឿយៗ សម្រាប់ក្រុមអ្នកលក់ដូរនៅតាមទីផ្សារមួយចំនួនដោយសារអ្នកដេញថ្លៃយកភាស៊ីបាន យកថ្លៃលើសសៀវភៅបន្ទុកដោយមិនព្រមអនុវត្តសារាចររដ្ឋាភិបាល។
សម្រាប់អាជ្ញាធរខេត្តតាកែវប្រកាសចាត់វិធានការតឹងរ៉ឹងចំពោះអ្នកម៉ៅការដក ហូតភាស៊ីនៅតាមផ្សារនានា និងភាស៊ីទីតាំងសត្តឃាតនៅទូទាំងខេត្តតាកែវ ដែលមិនបានអនុវត្តតាមសៀវភៅបន្ទុក ដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ថ្លែងនៅក្នុងពិធីប្រកាសដេញថ្លៃភាស៊ី នៅតាមផ្សារ និងទីតាំងសត្វឃាតនៅទូទាំង ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តតាកែវ លោក យស ណាស៊ី អភិបាល រងខេត្ត និងជាប្រធានគណៈកម្មាធិការដេញ ថ្លៃភាស៊ីបានស្នើឲ្យអ្នកចូលរួមដេញថ្លៃ ទាំងអស់ ត្រូវតែពិចារណាឲ្យបានល្អិតល្អន់ មុនដាក់តម្លៃដេញថ្លៃភាស៊ីនៅតាមផ្សារ ឬទីតាំងសត្វឃាត។ ព្រោះនៅពេលដែល ដេញថ្លៃបានហើយត្រូវតែគោរពលក្ខខណ្ឌ ឲ្យបានត្រឹមត្រូវទៅតាមសៀវភៅបន្ទុក ដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងការយកភាស៊ី សម្អាតអនា ម័យនៅក្នុងផ្សារ ឬទីតាំងសត្តឃាត និង ការបំពាក់ឯកសណ្ឋានដល់សន្តិសុខជា ដើម។ ប្រសិនបើជាការប្រមូលភាស៊ីខាត អ្នកម៉ៅការមិនអាចស្នើឲ្យរដ្ឋជួយចេញ ខាតជំនួស ឬយកលុយភាស៊ីលើសសៀវ ភៅបន្ទុកបាននោះទេ។
លោកអភិបាលរងខេត្តបានឲ្យដឹងថា កន្លងមកមានអ្នកដេញភាស៊ីបានហើយ មិនធ្វើអាជីវកម្មខ្លួនឯងទេ បែរជាទៅលក់ បន្តឲ្យអ្នកផ្សេងទៅវិញ។ ករណីនេះអាជ្ញា ធរខេត្តនឹងតាមដានមិនឲ្យមានករណីនេះ កើតឡើងដូចឆ្នាំមុននោះទេ ហើយបើតាម ដានឃើញមានករណីនេះនឹងចាត់វិធាន ការទៅតាមផ្លូវច្បាប់តែម្ដង។
លោក ឃឹម សួរ ប្រធានការិយាល័យ ចំណូលសម្បទាន និងទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋតំណាងឲ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា អ្នក ដេញភាស៊ីបានត្រូវយល់ពីការងាររបស់ ខ្លួន គឺមានតួនាទីសម្អាតអនាម័យសម្លៀក បំពាក់ឲ្យសន្តិសុខ និងការយកភាស៊ីតាម សៀវភៅបន្ទុកតែប៉ុណ្ណោះ។
អ្នកដេញភាស៊ីបានមិនអាចទៅធ្វើតូបថ្មី ឬសាងសង់សំណង់អ្វីផ្សេងៗនៅក្នុងផ្សារ ដែលនាំឲ្យមានការតវ៉ាពីអាជីវករនោះ ទេ។ ជាពិសេសការយកភាស៊ីត្រូវតែយក ទៅតាមសៀវភៅបន្ទុកបើយកលើសសៀវ ភៅបន្ទុក គណៈកម្មាធិការរបស់ខេត្តនឹង ធ្វើការផាកពិន័យ ហើយបើធ្ងន់ធ្ងរជាងនេះ គឺនឹងលុបកិច្ចសន្យាចោលតែម្ដង។
ទោះជាយ៉ាងណាក៏ដោយអាជីវករតាម ផ្សារនានានៅក្នុងខេត្តតាកែវតែងតែរអ៊ូរទាំ ចំពោះបញ្ហាទារភាសីុនេះដោយអ្នកទារ ភាសីុនៅតែបន្តយកលុយលើសសៀវភៅ បន្ទុកជារៀងរាល់ថ្ងៃ។ រីឯអាជ្ញាធរបានត្រឹម តែអំពាវនាវ និងប្រកាសចាត់វិធានការ ដដែលជាដដែល៕ ហេង នរិន្ទ្រ