ព័ត៌មានទាន់ហេតុការណ៍៖

ទ្រព្យសម្បត្តិមហាសាលរបស់មេដឹកនាំហ្ស៊ីមបាវេក្រោយ៣៧ឆ្នាំនៃការកាន់អំណាច

ចែករំលែក៖

ក្រោយរយៈពេល៣៧ឆ្នាំកាន់អំណាចប្រធានាធិបតីហ្ស៊ីមបាវេ លោក រ៉ូប៊ើត មូហ្គាបេ បានសន្សំបានប្រាក់មហាសាល អាស្រ័យ លើការខួងយករ៉ែត្បូងពេជ្រដ៏ សម្បូរបែបនៅក្នុងប្រទេសនេះ។

ក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១៥ខែវិច្ឆិកា កម្លាំងទាហានហ្ស៊ីមបាវេបានឃុំខ្លួនប្រធានាធិបតីនៅក្នុងផ្ទះផ្ទាល់ខ្លួន ។ ការកាន់អំណាចរយៈពេលយូរបានជួយ ដល់លោកមូហ្គាបេ មានទ្រព្យសម្បត្តិជា ច្រើន មិនចាញ់មេដឹកនាំហ្គាដាហ្វុីនោះឡើយ។

ដោយសារតែមានទ្រព្យសម្បត្តិច្រើន លោក មូហ្គាបេ បានចំណាយជាច្រើននៅ ក្រៅប្រទេស ក្នុងនោះមានការទិញផ្ទះវីឡាមួយនៅហុងកុងកាលពីឆ្នាំ ២០១៣ មាន តម្លៃជាង៤លានដុល្លារ និងភូមិគ្រឹះនៅ រដ្ឋធានី Harare មានបន្ទប់គេង២៥បន្ទប់ ។ ក្រៅពីនេះនៅមានវិមាន នៅតំបន់ Sussex មានតម្លៃជាង៤០លានដុល្លារ។ មិនតែ ប៉ុណ្ណោះ លោក មូហ្គាបេ បានប្រាសរថយន្ត ទំនើបៗដូចជា Marcedes Benz ,Rolls Yoyce និងមានក្រុហ៊ុន គ្រឿងពេជ្រ នៅ ក្នុងប្រទេសហ្សុីមបាវេផងដែរ។

ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារខាងលើ មេដឹកនាំមកពីប្រទេសអាហ្វ្រិក ចំនួន៤ តាមសេចក្តីរាយការណ៍ បានជួបប្រជុំគ្នា នៅក្នុងប្រទេសបូស្វាណា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិការ ដើម្បីពិភាក្សាគ្នា អំពី សកម្មភាពឃុំខ្លួនប្រធានាធិបតី ប្រទេស ហ្ស៊ីមបាវ៉េ លោក មូហ្គាបេ នៅក្នុងផ្ទះ និងការគ្រប់គ្រងប្រទេសរបស់យោធា។

ស្របពេលដែលលោក មូហ្គាបេ នៅតែ ស្ថិតនៅក្រោមការឃ្លាំមើល ពីយោធានៅ ឡើយនោះ ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Jacob Zuma នឹងធ្វើ ដំណើរ ទៅកាន់ប្រទេសបូស្វាណា ដើម្បី ដោះស្រាយ នូវអ្វីដែលគេមើលឃើញថា ជាការប៉ុនប៉ងរារាំងភរិយារបស់លោក មូហ្គាបេ មិនឲ្យស្នងតំណែង ប្រធានាធិប តីរបស់ស្វាមីលោកស្រី។

លោកប្រធានាធិបតីអាហ្រ្វិកខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំ នេះ នឹងមានការចូលរួមដោយរដ្ឋមន្ត្រី មកពីប្រទេសអង់ហ្គោឡា ប្រទេសហ្សំប៊ី ប្រទេសតង់ហ្សានី និងប្រទេសអាហ្វ្រិកខាង ត្បូង៕ ម៉ែវ សាធី


ចែករំលែក៖