ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ៨ល្វែងក្លាយជាចំណីភ្លើងគួរឲ្យរន្ធត់ផ្ទុះកំប៉ុងហ្គាស់

ចែករំលែក៖

 

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់បឹងកេងកង៣យ៉ាងសន្ធោរសន្ធៅ រហូតឆេះផ្ទះអស់៨ល្វែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងក្រុម១៩ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានមិនទាន់យកជាការពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះដែលឆេះមុនដំបូងគេ ឈ្មោះ តា សម្បត្ដិ អាយុ៧០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមប្រភពដដែលបានបន្ដ មុនពេលហេតុ គេបានឃើញប្ដីប្រពន្ធដែលរស់នៅក្នុងគ្រួសារមួយនោះ មានការឈ្លោះទាស់ពាក្យសម្ដីគ្នា រហូតដល់ថ្នាក់ដោះអាវយកទៅដុត។ នៅក្នុងពេលដែលដុតនោះ ក៏ផ្ទុះកំប៉ុងហ្គេស បណ្ដាលឲ្យឆាបឆេះដល់ដបសាំង បង្កជាអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅតែម្ដង រួចក៏បានរាលដាល់ដល់ផ្ទះបងប្អូនជិតខាងជាបន្ដបន្ទាប់ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាទាក់ទងរថយន្ដពន្លត់ឲ្យមកបាញ់ពន្លត់ ប៉ុន្ដែដោយអគ្គីភ័យនេះ មានស្ថានភាពធំពេក រថយន្ដពិបាកក្នុងកាទប់ស្កាត់យ៉ាងខ្លាំង ទើបរាលដាលដល់ឆេះផ្ទះអស់៨ល្វែងស្ទើរតែទាំងស្រុង ។

សូមបញ្ជាក់ផងដែរថា ទ្រព្យសម្បត្ដិដែលនៅក្នុងផ្ទះគឺគ្មានយកអ្វីបាននោះទេ ត្រូវឆេះខ្ទេចទាំងអស់។ ដោយឡែកមនុស្សគ្មានអ្នកណាម្នាក់រងរបួសឡើយ។ សមត្ថកិច្ចពន្លត់អគ្គីភ័យប្រើរថយន្ដសុរបចំនួន ២៥ គ្រឿង និងប្រើទឹកអស់៥៥ឡាន ។

អគ្គីភ័យដែលឆាបឆេះផ្ទះរបស់បងប្អូននោះត្រូវបានបាញ់ពន្លត់ក្នុងរយៈពេលជិត២ម៉ោងទើបរលត់ទាំងស្រុងទៅវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖