ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោកោតសរសើរដល់បណ្តារោងចក្រដែលបានទទួលយកសំណូមពររបស់សម្តេច

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កោតសរសើរដល់បណ្តារោងចក្រដែលបានទទួលយកសំណូមពររបស់សម្តេច។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖

«ខ្ញុំសូមកោតសរសើរដល់បណ្តារោងចក្រដែលបានទទួលយកសំណូមពររបស់ខ្ញុំកន្លងមក ជាពិសេសគឺផ្តល់ពេលវេលា ១៥ នាទីអោយកូនក្មួយកម្មការនីមានផ្ទៃពោះបានចេញពីធ្វើការមុនម៉ោង។

ខ្ញុំនឹងបំពាក់មេដាយដោយផ្ទាល់ដល់ក្រុមហ៊ុនរោងចក្រទាំងឡាយណាដែលផ្តល់នូវផលប្រយោជន៍ល្អៗ និងអនុញ្ញាតិអោយកម្មការនីមានផ្ទៃពោះបានចេញមុនម៉ោងលើសពីការកំណត់របស់រដ្ឋ»៕


ចែករំលែក៖