ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីជាង៤ពាន់នាក់នៅកោះពេជ្រ រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាផ្ទាល់ដៃ ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះ ចំនួន ៣១៦នាក់។ សម្តេចតេជោ មានសប្រសាសន៍ថា កូនគេ កូនយើង ប្រពន្ឋគេ ប្រពន្ឋយើង… គឺត្រូវតែយកចិត្តទុកដាក់ ជាពិសេសកូនក្មួយដែលកំពុងមានផ្ទៃពោះដែលត្រូវការ លើកទឹកចិត្ត និងទទួលបាននូវកិច្ចគាំពារសុខុមាលភាពពិសេស។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។
សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូនខាងមុខនេះ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច