ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ឧកញ៉ា វីដា ចាយលុយកេណ្ឌប្រជាពលរដ្ឋអោយចូល អាររលំឈើខាងក្រៅអូសចូលក្រុមហ៊ុន យូនីគ្រីន

ចែករំលែក៖

មួយរយះនេះក្រុមឈ្មួញឈើល្មើសច្បាប់ ពិតជាព្រហើនហ៊ានចំណាយលុយកេណ្ឌប្រជាជនអោយចូលកាប់ឈើនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រៅពីដីព្រៃសម្បទានស្របច្បាប់របស់ខ្លួន អូសមកចូលក្រុមហ៊ុន អោយក្លាយជាឈើស្របច្បាប់ ដើម្បីកាត់PCនាំចេញទៅប្រទេសវៀតណាម។

ឧកញ៉ា វីដា បានចំណាយលុយកេណ្ឌប្រជាពលរដ្ឋអោយចូល អាររលំឈើខាងក្រៅអូសចូលក្រុមហ៊ុន យូនីគ្រីន ខណះPCរបស់គាត់មានសុពលភាពត្រឹមតែជាង២ខែទៀត។ ដូច្នេះឧកញ៉ា វីដា នឹងហ៊ានធ្វើបំពានច្បាប់ ស្របកាលៈទេសៈអាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប៍ន នៅខេត្តមណ្ឌលគិរី និងពីខាងលើ កំពុងទាញយកផលប្រយោជន៍ពីបទល្មើសឈើទាំងនេះ។

ឧកញ៉ា វីដា និងឧកញ៉ា សុឹង សំអុល មូលមតិគ្នា បង្កើនអោយមានបទល្មើសឈើ ក្នុងនោះ ឧកញ៉ា សុឹង សំអុល មានទីតាំងស្តុកឈើដែល អាររលំផ្តួលពីខាងក្រៅក្រុមហ៊ុនជិត២០កន្លែងនៅតំបន់ដែនជម្រកសត្វភ្នំព្រិច និងយកឡានបាកុង អូសមកស្ទួចដាក់ឡានយីឌុបវេអង នាំទៅវៀតណាមកាច់ចង្កេះតាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ តាមរយះលោកផ្កាយ៣ខាងនគរបាលជាអ្នកចេញមុខ យកឈើទាំងនោះឆ្លងទៅវៀតណាមបាន។

លោកផ្កាយ៣រូបនោះ ជំនាញយកតែបុណ្យស័ក្តិតួនាទីរកសុីបទល្មើសឈើដ៏ជំនាញល្បីពេញផ្ទៃប្រទេស។ សព្វថ្ងៃ ឧកញ៉ា វីដា និងឧកញ៉ា សុឹង សំអុល កំពុងចេញមុខជំនួញឈើល្មើសច្បាប់លក្ខណះទ្រង់ទ្រាយធំ តាមរយះកាប់ឈើពីខាងក្រៅអូសចូលក្រុមហ៊ុន និងយកPC កែច្នៃចាយក្នុងស្រុក នាំចេញទៅប្រទេសវៀតណាម៕

 


ចែករំលែក៖