ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេ រីទំនើបមួយគ្រឿង បត់ស្តាំដៃខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យប៉ះម៉ូតូបើកនៅខាងមុខ និងរថយន្តមួយគ្រឿងបើកនៅខាងក្រោយរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ស្តុបសំណង់12 ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យនគរវត្តដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកាមេរីបាឡែនពាក់ស្លាកលេខ2AL_4662បើកបរទិសដៅពីលិចទៅកើត ខណៈមកដល់ផ្លូវបំបែកជាបួន ក៏ស្រាប់តែមានរថយន្ត រ៉េងរ៉ូវែ មួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ2U_0568 បានបើកមកពីក្រោយបានជែងរថយន្តបាឡែនពីខាងឆ្វេងហើយបានបត់ស្តាំកាត់ពីមុខបណ្តាលឲ្យទៅប៉ះម៉ូតូzoomer-xមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FP-7915 បើកដោយយុវជនម្នាក់ ដួលរងរបួសហើយគូទរថយន្តរ៉ែងរូវើ បានទៅកៀររថយន្តបាឡែនបែកស្តុបខាងឆ្វេងតែមិនបង្កឲ្យបានអ្នករងរបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួសគ្នា ខាងម្ចាស់រថយន្តរ៉េនរូវើចេញសំណងទៅខាងម្ចាស់ម៉ូតូ២០ដុល្លារ និងចេញសំណង ទៅខាងម្ចាស់រថយន្តបាឡែនចំនួន១២៥ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ សុខាសែនជ័យ