ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់កាន់កាប់រក្សាទុកថ្នាំញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុចាប់ខ្លួនជាមួយនឹងថ្នាំញៀន៥កញ្ចប់។
លោកអនុសេនីយ៍ឯកតាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទទួលការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា នៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី ស្ថិតនៅក្រុម១៦ ភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា អូន ភេទ ស្រីអាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ។
វត្ថុតាងដែលសមត្ថកិច្ចរិបអូសបានមានថ្នាំញៀនមេតំហ្វេតាមីនចំនួន៥កញ្ចប់ និង ទូរសព្ទ័១គ្រឿង។
ករណីនេះសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕ ឆ្លាម សមុទ្រ