ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវ័យក្មេងម្នាក់ដោយសារវិបត្តិផ្លូវចិត្តចង់កធ្វើអត្តឃាតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ ស្ត្រីម្នាក់បានចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែមានវិបត្តិផ្លូវចិត្ត និងមានបញ្ហាក្នុងគ្រួសារ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបូរីប៉េងហ៊ួតបឹងស្នោរ រាជធានីភ្នំពេញ និងបានយកមកធ្វើបុណ្យផ្ទះឪពុកបង្កើតនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

គរបាលស្រុកបាទី បានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះបានចងក នៅឯរាជធានីភ្នំពេញ ហើយបានដឹកយកមករៀបចំធ្វើបុណ្យ នៅចំណុចខាងលើ លុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ង៉ាន់ សារី ឣធិការនបាលស្រុកបាទី បានរាយការណ៍ទៅកាន់ការិយាល័យបច្ចេកទេវិទ្យាសាស្ត្រ ដើម្បីចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព នៅពេលនិត្យរួចរាល់ហើយមន្ត្រីជំនាញបានឲ្យដឹងថា សាកសពឈ្មោះ ប៉ុលសុត វីវ៉ា ភេទស្រី ឣាយុ២២ឆ្នាំ មានទីលំនៅបូរីប៉េង ហ៊ួតបឹងស្នោរ រាជធានីភ្នំពេញ ពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយចំពោះមូលហេតុដែលឈានដល់ការសម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនេះដោយសារមានវិបត្តិផ្លូវចិត្ត និងមានវិបត្តិក្នុងគ្រួសារ ប៉ុន្តែមិនដឹងថារឿងអ្វីនោះទេ។

គួររំលឹកផងដែរថាៈ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល១១ព្រឹក បងស្រីបង្កើតបានទទួលសារតាមទូរស័ព្ទផ្ទាល់ខ្លួនពីជនរងគ្រោះ បានសរសេរផ្តាំផ្ញើបងស្រី និងប៉ាជុំវិញការសម្រេចចិត្តស្លាប់របស់ខ្លួនក្រោយពិនិត្យហើយបងស្រី ក៏ទូរស័ព្ទទៅប្តីរបស់ជនរងគ្រោះ ភ្លាមនោះ ប្តីរបស់ជនរងគ្រោះបានធ្វើដំណើរទៅផ្ទះ ស្រាប់តែឃើញប្រពន្ធចងកនឹងខ្សែភ្ជាប់ទៅនឹងបង្អួចស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ៕ ភ្នំដា


ចែករំលែក៖