ភ្នំពេញ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដតាកូម៉ាមួយគ្រឿងទៀត បើកបុកពីចំហៀងបណ្ដាលឲ្យរថយន្ដហាយឡែនឌ័រវិលមួយជុំរងការខូចខាតចំហៀងខាងស្ដាំ ចំណេករថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្ពាននាគ តាមបណ្ដោយផ្លូវលេខ១០៦ កែងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដរថយន្ដម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញAJ-1822 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៦ទិសដៅពីកើតទៅលិចឆ្លងមហាវិថីព្រះនរោត្ដមដោយមិនមានការប្រុងប្រយ័ត្នក៏ត្រូវរថយន្ដម៉ាកតាកូម៉ាកពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2C-0581 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុកចំពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលឲ្យរថយន្ដកាមរីបាឡែនវិលមួយជុំ និងរងការខូចខាតចំហៀងផ្នែងខាងស្ដាំ ចំណែករថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។ តែក្នុងហេតុការណ៍នេះដែរ គឺមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពីតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងសម្របសម្រួលរវាងភាគីទាំងសងខាងដោយមិនចង់មានរឿងវែងឆ្ងាយទើបភាគីទាំងសងខាងព្រមចែកផ្លូវគ្នាទៅផ្ទះរៀងខ្លូនដោយមិនមែនអ្នកណាសងអ្នកណានោះទេ ៕ សុខាសែនជ័យ