ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរាជធានីភ្នំពេញ​ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​ការិយាល័យបទល្មើសគ្រឿងញៀន​រាជធានីភ្នំពេញ​សហការជា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន នៅវេលាម៉ោង​ ១១​ និង​ ៣០​ នាទីព្រឹក ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅចំណុច​ ភូមិប៉ប្រក​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ឃាត់ខ្លួនមនុស្សចំនួន៣នាក់ដកហូតថ្នាំញៀននិងសំភារះមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិកាបង្ក្រាបនេះដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៦​កញ្ចប់ រថយន្តចំនួន​ ០៣​ គ្រឿង, ទូរស័ព្ទចំនួន​ ០៩​ គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន​ ០១​ គ្រឿង, ប្រាក់រៀល​ ៣​.៤០០០.០០០​ ៛ និងប្រាក់ដុល្លារ​ ៨.៨៨៥​ ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងបញ្ជូន​មកបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីបន្តនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖