ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖
«ពូអរគុណកូនក្មួយកម្មករទាំងអស់ និងអរគុណឪពុកម្តាយ ព្រមទាំងក្រុមគ្រួសាររបស់កូនក្មួយដែលបានផ្តល់នូវការស្រឡាញ់រាប់អាន និងជំនឿទុកចិត្តមកលើពូក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក្មួយៗទាំងអស់គ្នាគឺជាចំណែកដ៏ធំមួយដែលបាន និងកំពុងជំរុញនូវការរីកចម្រើនក្នុងប្រទេសជាតិយើង។
ទន្ទឹមនឹងនេះដែរ សូមអរគុណក្មួយៗដែលបានបោះឆ្នោតអោយពូ និងគណបក្សប្រជាជនទាំងក្នុងអាណត្តិកន្លងមក និងនៅក្នុងអាណត្តិថ្មីនៃការបោះឆ្នោតសាកលឆ្នាំ ២០១៨ ខាងមុខនេះ»៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ