ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការផ្សារអូរឫស្សី ចុះរៀបចំ ផ្សព្វផ្សាយឲ្យបងប្អូនអាជីវករ ម្ចាស់អាជីវកម្មចូលរួមទាំងអស់គ្នាគោរពតាមការណែនាំស្តីពីសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងការអនុវត្តសៀវភៅបន្ទុកភាស៊ីឲ្យបានល្អ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មការផ្សារអូរឬស្សី បានដឹកនាំកម្លាំងតាមមណ្ឌល និងកម្លាំងសហការ ចុះរៀបចំ និងផ្សព្វផ្សាយឲ្យបងប្អូនអាជីវករ ម្ចាស់អាជីវកម្មចូលរួមទាំងអស់គ្នាគោរពតាមការណែនាំស្តីពីសណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុកភាស៊ី និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការ ករណីមានភាពមិនប្រក្រតីដើម្បីមានវិធានការ៕ ស រស្មី


ចែករំលែក៖