ប្រធានាធិបតីហ្សុីមបាវេ លោក រ៉ូប៊ើត មូហ្គាបេ កាលពីថ្ងៃទី២០ខែវិច្ឆិកាបាន ប្រកាសថា លោកមិនព្រមចាកចេញពី តំណែងប្រធានាធិបតីនោះឡើយ បើទោះ បីគណបក្សកាន់អំណាច របស់លោកនិង មន្ត្រីក្រោមឧវាទបានស្នើឲ្យចុះចេញក៏ដោយ។
ឱសានុវាទរបស់គណបក្សកាន់អំណាចទៅលើប្រធានាធិបតីបានបញ្ចប់ទៅកាលពីថ្ងៃទី ២០ខែវិច្ឆិកា ។ នៅពេលនេះ ពល រដ្ឋហ្ស៊ីមបាវេ បានប្រមូលផ្ដុំគ្នាជំរុញឲ្យ លោក ប្រធានាធិបតី រ៉ូប៊ើត មូហ្គាបេ លា លែងពីតំណែងព្រោះជាបុគ្គលម្នាក់ ដែល កាន់តែឯកោឡើង និងប្រឈមមុខនឹងនីតិវិធីការចោទប្រកាន់ និងបាតុកម្មតាមដងផ្លូវ ថែមទៀត ទោះបីលោក មិនអើចំពោះពើការអំពាវនាវឲ្យលោកលាលែងក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារ សារព័ត៌មាន AP នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ខណៈដែលមានការយល់ ស្របដ៏ទូលំ ទូលាយមួយ ដែលថាប្រធានាធិបតីវ័យ ៩៣ឆ្នាំរូបនេះ គួរតែលាឈប់ បន្ទាប់ពីបាន កាន់អំណាចជិត ៤ទសវត្សរ៍មក ប៉ុន្ដែត្រូវ បានលោកមូហ្គាបេ បដិសេធ ដោយប្រទេស នេះ មិនមានមេដឹកនាំផ្សេងទៀតទេ ចាប់ តាំងពីទទួលបានឯករាជ្យពីការ គ្រប់គ្រង របស់ជនជាតិភាគតិចនៅឆ្នាំ១៩៨០។
តួនាទីរបស់យោធា ដែលត្រូវបានគេ សរសើរថា ជាអ្នកសង្គ្រោះបន្ទាប់ពីការ ដកហូត អំណាចលោកមូហ្គាបេ កាលពី សប្តាហ៍មុនកំពុង ស្ថិតនៅក្រោមការត្រួត ពិនិត្យយ៉ាងយកចិត្តទុកដាក់៕ ម៉ែវ សាធី